CIVIL RESISTANCE


My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters)     TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ  [ ... ]


CIVIC EDUCATION


សាលា ចំណេះដឹង មូលដ្ឋាន Basic Knowledge Academy     សេចក្តីផ្តើម, ទិដ្ឋភាពទូទៅ INTRODUCTION / OVERVIEW   គ្រូបង្រៀន៖ លោកស្រី  [ ... ]







 

បុព្វកថា

 

សូម​ជំរាប​មក ​ឯកឧត្ដម​ ថេវភីល, សូម​ជ្រាប!  មនុស្ស​ជា​ច្រើន ខិតខំ​ យក​ចិត្ត​ទុក​ដាក់, ​កត់ត្រា​ទុក ​នូវ​ហេតុការណ៍ ​ទាំង​អំបាលម៉ាន ដែល​កើត​មាន ​ក្នុង​ចំណោម​យើង​ខ្ញុំ។  អស់​អ្នក ​ដែល​បាន​ឃើញ​ ផ្ទាល់​នឹង​ភ្នែក តាំង​ពី​ដំបូង​រៀង​មក, ហើយ​ ទទួល​មុខងារ ​បំរើ​ព្រះបន្ទូល បាន​រៀប​រាប់​ហេតុការណ៍​ទាំង​នោះ​ បន្ត​មក​យើង​ខ្ញុំ។  ខ្ញុំ​ បាន​ពិនិត្យ​ ហេតុការណ៍​ទាំង​នោះ, តាំង​ពី​ដើម​រៀង​មក ​យ៉ាង​ហ្មត់ចត់, ហើយ ​ខ្ញុំ​ក៏​យល់​ឃើញ​ថា, គួរ​តែ​កត់ត្រា​ទុក, តាម​លំដាប់លំដោយ, ផ្ញើ​មក​ជូន​លោក។  ខ្ញុំ ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​ ចង់​អោយ​លោក​ជ្រាប​ថា, សេចក្ដី​ប្រៀនប្រដៅ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ទទួល ពិត​ជា​ត្រឹម​ត្រូវ​មែន។

 

ទេវតា​ ជូន​ដំណឹង ​អំពី​ កំណើត​ របស់ យ៉ូហាន-បាទីស្ដ

 

នៅ​គ្រា​ដែល ​ព្រះបាទ​ហេរ៉ូដ​ គ្រង​រាជ្យ ​ក្នុង​ស្រុក​យូដា, មាន​បូជាចារ្យមួយ​រូប ឈ្មោះ​សាការី, ជា​សមាជិក​ ក្រុម​បូជាចារ្យ​អប៊ីយ៉ា, ភរិយា​លោក ឈ្មោះ​អេលីសាបិត កើត​ក្នុង​ត្រកូល​ របស់ ​លោក​មហា​បូជាចារ្យអើរ៉ុន។  ស្វាមី ភរិយា​ ទាំង​ពីរ​រូប​នេះ​ ជា​មនុស្ស​សុចរិត, ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះជាម្ចាស់, ហើយ​ គាត់​គោរព​តាម​បទ​បញ្ជា និង​ឱវាទ ​របស់ ​ព្រះអម្ចាស់, ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។  អ្នក​ទាំង​ពីរ​ គ្មាន​កូន​សោះ, ព្រោះ​ នាង​អេលីសាបិត​ ជា​ស្ត្រី​អារ, ហើយ​ ម្យ៉ាង​ទៀត ​អ្នក​ទាំង​ពីរ ​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ផង។

 

ថ្ងៃ​មួយ លោក​សាការី​ បំពេញ​មុខងារ​ជា​បូជាចារ្យ តាម​វេន​ក្រុម​ របស់​លោក។  គេ​បាន​ជ្រើស​រើស​លោក,  ដោយ​ចាប់​ឆ្នោត​ តាម​ទំនៀមទម្លាប់ ​របស់​ ក្រុម​បូជាចារ្យ, អោយ​លោក ​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប ​នៅ​ក្នុង​ទីសក្ការៈ ​របស់ ​ព្រះអម្ចាស់។  ពេល​លោក​ ដុត​គ្រឿង​ក្រអូប, ប្រជាជន​ច្រើន​កុះករ ​នៅ​ខាង​ក្រៅ​ កំពុង​អធិស្ឋាន។

 

រំពេច​នោះ លោក​សាការី ​ឃើញ​ទេវតា ​របស់ ​ព្រះអម្ចាស់​មួយ​រូប, ឈរ​នៅ​ខាង​ស្ដាំ​អាសនៈ​ សំរាប់​ដុត​គ្រឿង​ក្រអូប។  ឃើញ​ដូច្នោះ លោក​រន្ធត់​ចិត្ត, ហើយ​ ភ័យ​ខ្លាច​ទៀត​ផង។  ទេវតា​ ក៏​មាន​ប្រសាសន៍​ ទៅ​កាន់​លោក​ថា៖ «កុំ​ខ្លាច​អី, លោក​សាការី ​អើយ។  ព្រះអម្ចាស់​ យល់​ព្រម​ តាម​ពាក្យ​ទូលអង្វរ ​របស់ ​លោក​ហើយ។  នាង​អេលីសាបិត ជា​ភរិយា​របស់​លោក នឹង​បង្កើត​កូន​ប្រុស​មួយ, ហើយ លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា, “យ៉ូហាន”​។  កូន​នោះ​ នឹង​ធ្វើ​អោយ​លោក​ មាន​ចិត្ត​សប្បាយ​រីករាយ, ហើយ​ មនុស្ស​ជា​ច្រើន ​អបអរសាទរ​ នឹង​កំណើត​កុមារ​នោះ​ដែរ។  កូន​របស់​លោក ​នឹង​មាន​ឋានៈ​ ដ៏​ប្រសើរ​ឧត្ដម នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់, មិន​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ ណា​មួយ​សោះ​ឡើយ។  កូន​នោះ​ នឹង​បាន​ពោរពេញ ​ទៅ​ដោយ​ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។  កូន​នោះ​ នឹង​នាំ​ ជន​ជាតិ​អ៊ីស្រាអែល​ ជា​ច្រើន​ មក​រក​ព្រះអម្ចាស់ ជា​ព្រះ ​របស់ ​គេ​វិញ។  កូន​នោះ ​នឹង​មក​មុន​ព្រះអង្គ, ហើយ​ មាន​វិញ្ញាណ ​ប្រកប​ដោយ​ឫទ្ធានុភាព ដូច​ លោក​អេលីយ៉ា ​បាន​ទទួល ដើម្បី​បង្វែរ​ចិត្ត ​ឪពុក​ទៅ​រក​កូន,​ ព្រម​ទាំង​បំបែរ​ចិត្ត ​មនុស្ស​រឹង​ទទឹង អោយ​ត្រឡប់​មក​ ជា​មនុស្ស​សុចរិត, និង​រៀបចំ ​ប្រជារាស្ត្រ​មួយ​ជា​ស្រេច ទុក​សំរាប់​ទទួល ​ព្រះអម្ចាស់។»

 

លោក​សាការី​ សួរ​ទៅ​ទេវតា​ថា៖ «តើ​ធ្វើ​ម្ដេច ​អោយ​ខ្ញុំ​ដឹង​ថា, ការ​នោះ​ ពិត​ជា​កើត​ឡើង​មែន, ព្រោះ​រូប​ខ្ញុំ​នេះ​ ចាស់​ហើយ។   រីឯ​ ប្រពន្ធ​ខ្ញុំ​សោត​ ក៏​មាន​អាយុ​ច្រើន​ទៀត​ផង។»

 

ទេវតា​ តប​វិញ​ថា៖ «ខ្ញុំ ​ឈ្មោះ​ កាព្រីយ៉ែល, ជា​អ្នក​បំរើ​ព្រះជាម្ចាស់។  ព្រះអង្គ​ បាន​ចាត់​ខ្ញុំ ​អោយ​នាំ​ដំណឹងល្អ​នេះ មក​ប្រាប់​លោក។  ប៉ុន្តែ ដោយ​លោក​ ពុំ​ព្រម​ជឿ​ពាក្យ​ខ្ញុំ, លោក​ នឹង​ទៅ​ជា​មនុស្ស​គ និយាយ​ពុំ​កើត, រហូត​ដល់​ថ្ងៃ ​ដែល​ហេតុការណ៍​ទាំង​នោះ​ បាន​សំរេច ​តាម​ពេល​កំណត់។»

 

ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជាជន​ទន្ទឹង​រង់ចាំ​ លោក​សាការី, ហើយ ​ងឿងឆ្ងល់​ណាស់, ព្រោះ​លោក​ ចូល​ទៅ​ក្នុង​ទីសក្ការៈ​ យូរ​ដូច្នេះ។  កាល​លោក ​ចេញ​មក​វិញ, លោក​ ពុំ​អាច​និយាយ​ទៅ​គេ​បាន​ឡើយ។ ប្រជាជន​ទាំង​នោះ ​យល់​ថា, ប្រាកដ​ជា​លោក បាន​ឃើញ​ ការ​អស្ចារ្យ​អ្វី​មួយ នៅ​ក្នុង​ទីសក្ការៈ​ជា​មិន​ខាន។  លោក​សាការី​ ធ្វើ​តែ​កាយវិការ ​អោយ​គេ​យល់, ព្រោះ​លោក ​នៅ​ គ​ និយាយ​មិន​កើត។

 

លុះ​លោក​សាការី​ បាន​បំពេញការងារ​ តាម​វេន​ចប់​សព្វ​គ្រប់​ហើយ, លោក ​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។  ក្រោយ​មក នាង​អេលីសាបិត, ជា​ភរិយា​របស់​លោក, ក៏​ចាប់​មាន​ផ្ទៃ​ពោះ។  នាង​ លាក់​ខ្លួន​អស់​រយៈ​ពេល ​ប្រាំ​ខែ។  នាង​ នឹក​គិត​ថា៖ «ឥឡូវ​នេះ ព្រះអម្ចាស់​ បាន​ប្រោសប្រណី​ ដល់​រូប​ខ្ញុំ។ ព្រះអង្គ​ សព្វ​ព្រះហឫទ័យ ​អោយ​ខ្ញុំ ​លែង​ខ្មាស ​មនុស្ស​លោក​ទៀត​ហើយ។»

 

ទេវតា​ ជូន​ដំណឹង​ អំពី​ កំណើត​ ព្រះយេស៊ូ

 

ប្រាំ​មួយ​ខែ​ ក្រោយ​មក, ព្រះជាម្ចាស់ ​បាន​ចាត់ ​ទេវតា ​កាព្រីយ៉ែល ​អោយ​ទៅ​ភូមិ​ណាសារ៉ែត ក្នុង​ស្រុក​កាលីឡេ ដើម្បី​ជួប​នឹង​ ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់, ជា​គូ​ដណ្ដឹង ​របស់ ​កំលោះ​ម្នាក់ ​ឈ្មោះ​យ៉ូសែប ដែល​ត្រូវ​ជា​ ញាតិ​វង្ស ​ព្រះបាទ​ដាវីឌ។  ស្ត្រី​ក្រមុំ​នោះ ​ឈ្មោះ ម៉ារី។  ទេវតា ​ ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី, ហើយ​ ពោល​ទៅ​កាន់​នាង ​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង!​  ព្រះអម្ចាស់​ គាប់​ព្រះហឫទ័យ​ នឹង​នាង​ហើយ!  ព្រះអង្គ ​គង់​ជា​មួយ​នាង។»

 

ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារី ​រន្ធត់​យ៉ាង​ខ្លាំង។  នាង ​រិះគិត​ក្នុង​ចិត្ត ​ថា, តើ​ពាក្យ​ជំរាប​សួរ​នេះ​ មាន​ន័យ​ដូច​ម្ដេច?  ទេវតា​ ពោល​ទៅ​កាន់​នាង ​ថា៖ «កុំ​ខ្លាច​អី, ម៉ារី​អើយ! ដ្បិត​ព្រះជាម្ចាស់ ​គាប់​ព្រះហឫទ័យ​ នឹង​នាង​ហើយ។  នាង​ នឹង​មាន​គភ៌ សំរាល​បាន​បុត្រ​មួយ ​ដែល​នាង​ត្រូវ​ថ្វាយ ​ព្រះនាម​ថា “យេស៊ូ”។  បុត្រ​នោះ​ នឹង​មាន​ឋានៈ ​ដ៏​ប្រសើរ​ឧត្ដម, ហើយ ​គេ ​នឹង​ថ្វាយ​ព្រះនាម​ថា “ព្រះបុត្រា​នៃ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត”។  ព្រះជាម្ចាស់ ​នឹង​តាំង​បុត្រ​នោះ អោយ​គ្រង​រាជ្យ​លើ​បល្ល័ង្ក ​របស់ ​ព្រះបាទ​ដាវីឌ ជា​ព្រះអយ្យកោ ​របស់​ព្រះអង្គ។  ទ្រង់​ នឹង​គ្រង​រាជ្យ ​លើ​ប្រជារាស្ត្រ ​អ៊ីស្រាអែល អស់កល្ប​ជានិច្ច, ហើយ​ រាជ្យ​របស់​ព្រះអង្គ ​នឹង​នៅ​ស្ថិតស្ថេរ ឥត​មាន​ទី​បញ្ចប់​ឡើយ។»

 

នាង​ម៉ារី​ សួរ​ទៅ​ទេវតា​ ថា៖ «តើធ្វើ​ដូច​ម្ដេច​ នឹង​អោយ​ការ​នេះ ​កើត​ឡើង​បាន, បើ​នាង​ខ្ញុំ ​មិន​រួម​រស់​ ជា​មួយ​បុរស​ណា​ ផង​ដូច្នេះ?»

 

ទេវតា​ ឆ្លើយ​ទៅ​នាង​វិញ​ ថា៖  «ព្រះវិញ្ញាណ​ដ៏វិសុទ្ធ នឹង​យាង​មក​សណ្ឋិត​លើ​នាង, គឺ​ ឫទ្ធានុភាព​  របស់ ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត នឹង​គ្រប​បាំង​នាង។  ហេតុ​នេះ, គេ​ នឹង​ថ្វាយ​ព្រះនាម ​ដល់​បុត្រ​ដ៏វិសុទ្ធ ដែល​ត្រូវ​ប្រសូត​មក​នោះ​ ថា “ព្រះបុត្រា​ របស់ ​ព្រះជាម្ចាស់។”  ម្យ៉ាង​ទៀត នាង​អេលីសាបិត, ជា​ញាតិ​របស់​នាង, មាន​ផ្ទៃ​ពោះ​ ប្រាំ​មួយ​ខែ​ហើយ, ថ្វីដ្បិត ​តែ​គាត់​មាន​វ័យ​ចាស់, ថែម​ទាំង​ ជា​ស្ត្រី​អារ​ទៀត​ផង​ក៏​ដោយ, ព្រោះ​ គ្មាន​ការ​អ្វី​ ដែល​ព្រះជាម្ចាស់ ​ធ្វើ​មិន​កើត​នោះ​ឡើយ។»

 

នាង​ម៉ារី ​ពោល​ទៅ​ទេវតាថា៖ «នាង​ខ្ញុំ​ ជា​អ្នក​បំរើ​ របស់ ​ព្រះអម្ចាស់។  សូម​អោយ​បាន​សំរេច​ តាម​ពាក្យ ​របស់​លោក​ចុះ។»  បន្ទាប់​មក ទេវតា​ ចាក​ចេញ​ពី​នាង​ទៅ។

 

នាង​ម៉ារី ​ទៅ​សួរ​សុខ​ទុក្ខ​ នាង​អេលីសាបិត

 

នៅ​គ្រា​នោះ, នាង​ម៉ារី​ ប្រញាប់ប្រញាល់ ​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​មួយ នៅ​តំបន់​ភ្នំ ក្នុង​ស្រុក​យូដា។  នាង ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ​លោក​សាការី, ហើយ​ ជំរាប​សួរ​ នាង​អេលីសាបិត។  ពេល​នាង​អេលីសាបិត​ ឮ​នាង​ម៉ារី ​ជំរាប​សួរ, ទារក​នៅ​ក្នុង​ផ្ទៃ​នាង ​បំរះ​ឡើង, ហើយ​ គាត់ ​ក៏​បាន​ពោរពេញ​ ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ, រួច ​បន្លឺ​សំឡេង​ឡើង​ ថា៖ «ព្រះជាម្ចាស់ ​បាន​ប្រទាន​ពរ ​ដល់​នាង​លើស​ស្ត្រី​នានា, ហើយ​ព្រះអង្គ​ ក៏​ប្រទាន​ពរ​ ដល់​បុត្រ​នាង​ដែរ។  តើ ​រូប​ខ្ញុំ​នេះ​ មាន​ឋានៈ​អ្វី បាន​ជា​មាតា​ព្រះអម្ចាស់ ​របស់​ខ្ញុំ មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ?  កាល​ខ្ញុំ​ បាន​ឮ​ពាក្យ​ជំរាប​សួរ ​របស់​នាង, ស្រាប់​តែ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ ​បំរះ​ឡើង​ដោយ​អំណរ​សប្បាយ។  នាង ​ពិត​ជា​មាន​ សុភមង្គល​មែន, ព្រោះ​នាង បាន​ជឿ​ព្រះបន្ទូល ដែល​ព្រះអម្ចាស់ ​ប្រាប់​នាង​ មុខ​ជា​បាន​សំរេច​ មិន​ខាន។»

 

ទំនុកតម្កើង ​របស់​ នាង​ម៉ារី

 

ពេល​នោះ នាង​ម៉ារី​ ថ្លែង​ឡើង​ថា៖

 

«ព្រលឹង​ខ្ញុំ​ សូម​លើក​តម្កើង ​ព្រះអម្ចាស់។

ខ្ញុំ​ មាន​ចិត្ត​អំណរ​ យ៉ាង​ខ្លាំង

ព្រោះ​ ព្រះជាម្ចាស់​ ជា​ព្រះសង្គ្រោះ ​របស់​ខ្ញុំ,

ព្រះអង្គ​ ទត​មើល​មក​ខ្ញុំ

ដែល​ជា​អ្នក​បំរើ​ ដ៏​ទន់ទាប ​របស់​ ព្រះអង្គ។

អំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​ នឹង​ពោល​ថា,

ខ្ញុំ​ ជា​អ្នក​ មាន​សុភមង្គល​ពិត​មែន។

ព្រះ​ ដ៏​មាន​ឫទ្ធានុភាព ​បាន​សំដែង

ការ​ប្រសើរ​អស្ចារ្យ ​ចំពោះ​រូប​ខ្ញុំ។

ព្រះនាម ​របស់​ ព្រះអង្គ​ ពិត​ជា​វិសុទ្ធ​មែន!

ទ្រង់​ មាន​ព្រះហឫទ័យ ​មេត្តាករុណា

ដល់​អស់​អ្នក​ ដែល​កោត​ខ្លាច​ ព្រះអង្គ

នៅ​គ្រប់​ជំនាន់​ ត​រៀង​ទៅ។

ទ្រង់ ​បាន​សំដែង ​ឫទ្ធិបារមី

កំចាត់​មនុស្ស ​ដែល​មាន​ចិត្ត​ឆ្មើងឆ្មៃ។

ទ្រង់​ បាន​ទម្លាក់ ​អ្នក​កាន់​អំណាច ​ចុះ​ពី​តំណែង,

ហើយ​ ទ្រង់ ​លើក​តម្កើង ​មនុស្ស​ទន់ទាប​ឡើង។

ទ្រង់​ បាន​ប្រទាន​សម្បត្តិ​ យ៉ាង​បរិបូណ៌

ដល់​អស់​អ្នក​ ដែល​ស្រេក​ឃ្លាន,

ហើយ​ បណ្ដេញ​ពួក​អ្នក​មាន

អោយ​ត្រឡប់​ទៅ​វិញ ​ដោយ​ដៃ​ទទេ។

ព្រះអង្គ​ បាន​ជួយ​ប្រជារាស្ត្រ ​អ៊ីស្រាអែល

ជា​អ្នក​បំរើ​ របស់​ ព្រះអង្គ,

ហើយ​ តែងតែ​សំដែង​ ព្រះហឫទ័យ​ មេត្តាករុណា

ដល់​លោក​អប្រាហាំ និង​ពូជពង្ស ​របស់​ លោក ជានិច្ច​ត​រៀង​ទៅ,

ដូច​ទ្រង់ ​បាន​សន្យា​ ជា​មួយ​បុព្វបុរស ​របស់​យើង,

ឥត​ភ្លេច​សោះ​ឡើយ។»

 

នាង​ម៉ារី​ បាន​ស្នាក់​នៅ​ជា​មួយ​ នាង​អេលីសាបិត អស់​រយៈ​ពេល​ប្រមាណ​បី​ខែ, ទើប​នាង​ ត្រឡប់​ទៅ​ផ្ទះ​វិញ។

 

កំណើត​លោក​យ៉ូហានបាទីស្ដ

 

លុះ​នាង​អេលីសាបិត​ គ្រប់​ខែ​ហើយ, គាត់​ សំរាល​បាន​កូន​ប្រុស​មួយ។  អ្នក​ជិត​ខាង និង​ញាតិសន្ដាន​ នាំ​គ្នា​អបអរសាទរ​ ជា​មួយ​គាត់, ព្រោះ​គេ ​បាន​ឮ ​ដំណឹង​ថា, ព្រះអម្ចាស់​ សំដែង​ព្រះហឫទ័យ ​មេត្តាករុណា ​ចំពោះ​គាត់​ យ៉ាង​ច្រើន​អនេក។

 

ប្រាំ​បី​ថ្ងៃ​ក្រោយ​មក, គេ​ ធ្វើ​ពិធី​កាត់​ស្បែក ​អោយ​ទារក​នោះ, ហើយ​ ចង់​ដាក់​ឈ្មោះ​ថា, ​“សាការី”​ ដូច​ឪពុក​ដែរ, តែ​ម្ដាយ​ប្រាប់​ថា, «ទេ!  ត្រូវ​ដាក់​ឈ្មោះ​ថា,​ “យ៉ូហាន” ​វិញ។»



ពួក​គេ​ តប​ថា៖ «ក្នុង​ញាតិសន្ដាន ​របស់​អ្នក, គ្មាន​នរណា​ មាន​ឈ្មោះ​ហ្នឹង​ទេ។»



គេ ​ធ្វើ​សញ្ញា​សួរ​ទៅ ​លោក​សាការី​ថា ចង់​ដាក់​ឈ្មោះ​អ្វី​អោយ​កូន។  លោក​សាការី​ សុំ​អោយ​គេ​ យក​ក្ដារឆ្នួន​មួយ​មក, ហើយ​ សរសេរ​ថា, «កូន​នេះ ​ឈ្មោះ យ៉ូហាន»។  ពួក​គេ​ ងឿងឆ្ងល់​ គ្រប់​គ្នា។  រំពេច​នោះ ស្រាប់​តែ​លោក ​និយាយ​បាន​ដូច​ដើម​វិញ។  រួច​លោក ​បន្លឺ​សំឡេង​សរសើរ​ ព្រះជាម្ចាស់។  អ្នក​ជិត​ខាង ​កោត​ស្ញប់ស្ញែង​ គ្រប់ៗ​គ្នា, ហើយ ​ព្រឹត្តិការណ៍​នេះ ​ឮ​សុសសាយ ​ពេញ​តំបន់​ភ្នំ​ ក្នុង​ស្រុក​យូដា។  អស់​អ្នក ​ដែល​បាន​ឮ​ ក៏​ចង​ចាំ​រឿង​នេះ​ ទុក​ក្នុង​ចិត្ត, ហើយ​ ដណ្ដឹង​សួរ​ខ្លួន​ឯង​ថា៖ «តើ​ ថ្ងៃ​ក្រោយ​កូន​នេះ ​នឹង​ទៅ​ជា​យ៉ាង​ណា?»  ដ្បិត​ព្រះបារមី​ របស់​ ព្រះអម្ចាស់​ តាម​ជួយ​ថែរក្សា​កូន​នេះ។

 

ទំនុកតម្កើង ​របស់ ​លោក​សាការី

 

ពេល​នោះ លោក​សាការី ​ជា​ឪពុក​ របស់​ទារក​ បាន​ពោរពេញ ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ, ហើយ ​ថ្លែង​ពាក្យ ​ក្នុង​ព្រះនាម​ព្រះអង្គ​ថា៖

 

«សូម​លើក​តម្កើង​ ព្រះអម្ចាស់

ជា​ព្រះ នៃ​ជន​ជាតិ ​អ៊ីស្រាអែល,

ដ្បិត​ទ្រង់​ សព្វ​ព្រះហឫទ័យ​ យាង​មក

រំដោះ​ ប្រជារាស្ត្រ​ របស់​ព្រះអង្គ។

ទ្រង់​ បាន​ប្រទាន​ ព្រះសង្គ្រោះ

ដ៏​មាន​ឫទ្ធិ​មួយ​ព្រះអង្គ​ ពី​ក្នុង​ចំណោម

ព្រះញាតិ​វង្ស ​របស់ ​ព្រះបាទ​ដាវីឌ,

ជា​អ្នក​បំរើ​ព្រះអង្គ​, មក​អោយ​យើង។

ព្រះជាម្ចាស់ ប្រទាន​ ព្រះសង្គ្រោះ​នេះ​ មក​យើង

ស្រប​នឹង​ព្រះបន្ទូល​សន្យា​ ថ្លែង​តាម​រយៈ

ព្យាការី ​របស់​ ព្រះអង្គ​ នៅ​ជំនាន់​ដើម,

គឺ​ ព្រះអង្គ​សង្គ្រោះ​យើង

អោយ​រួច​ ពី​កណ្ដាប់​ដៃ​ របស់​ខ្មាំង​សត្រូវ និង

រួច​ពី​អំណាច ​របស់​អស់​អ្នក​ ដែល​ស្អប់​យើង។

ព្រះអង្គ​ សំដែង​ព្រះហឫទ័យ

មេត្តាករុណា​ ដល់​បុព្វបុរស ​របស់​យើង,

ហើយ ​គោរព​ តាម​សម្ពន្ធមេត្រី ​ដ៏វិសុទ្ធ​ យ៉ាង​ស្មោះស្ម័គ្រ,

គឺ​ ព្រះអង្គ​ បាន​សន្យា​ យ៉ាង​ម៉ឺងម៉ាត់ ​

ដល់លោក​អប្រាហាំ ​ជា​បុព្វបុរស​ របស់​យើង ​ថា,

ទ្រង់​នឹង​រំដោះ​យើង

អោយ​រួច​ ពី​កណ្ដាប់​ដៃ​ របស់​ ខ្មាំង​សត្រូវ

ដើម្បី​យើង​ អាច​គោរព​បំរើ​ ព្រះអង្គ​បាន

ដោយ​ឥត​ភ័យ​ខ្លាច,

ព្រម​ទាំង​អោយ​យើង​ រស់​នៅ បាន​បរិសុទ្ធ

និង​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់

ជា​រៀង​រាល់​ថ្ងៃ ​រហូត​អស់​មួយ​ជីវិត។

ចំណែក​ឯ​កូន​វិញ, កូន​នឹង​ទៅ​ជា​ព្យាការី

របស់​ ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត,

ព្រោះ​កូន​ នឹង​ដើរ​មុខ​ ព្រះអម្ចាស់

ដើម្បី​រៀបចំ​ផ្លូវ​ ថ្វាយ​ព្រះអង្គ។

កូន​ នឹង​ធ្វើ​អោយ​ប្រជារាស្ត្រ​ របស់​ ព្រះអង្គ​ ដឹងថា​

ព្រះអង្គ​ សង្គ្រោះ​គេ

ដោយ​លើកលែង​ទោស ​អោយ​គេ​រួច​ ពី​បាប។

ព្រះ​ របស់​យើង​ មាន​ព្រះហឫទ័យ មេត្តាករុណា​ ដ៏​លើសលប់។

ព្រះអង្គ​ ប្រទាន​ថ្ងៃ​រះ​ ពី​ស្ថាន​លើ​មក

ដើម្បី​រំដោះ​យើង

និង​ដើម្បី​បំភ្លឺ​អស់​អ្នក ​ដែល​ស្ថិត​នៅ​ក្នុង​ទីងងឹត

ក្រោម​អំណាច​ នៃ​សេចក្ដី​ស្លាប់,

ព្រម​ទាំង​តម្រង់​ផ្លូវ​យើង

ឆ្ពោះ​ទៅ​រក ​សេចក្ដី​សុខសាន្ត។»

 

កុមារ​ យ៉ូហាន​ មាន​វ័យ​ចំរើន​ឡើង​ ជា​លំដាប់, ទាំង​ខាង​រូប​កាយ, ទាំង​ខាង​វិញ្ញាណ។  គាត់ ​រស់​នៅ​តែ​ក្នុង​វាល​រហោស្ថាន, រហូត​ដល់​ថ្ងៃ​ ដែល​គាត់​បង្ហាញ​ខ្លួន ​អោយ​ប្រជារា ស្ត្រ​អ៊ីស្រាអែល ​ឃើញ។




Luke

1 2 3 4 5 6 7 8 9 10 11   12   13   14   15

16   17   18   19   20   21   22   23   24








 

Theary's BLOG

Published Articles of Vietnamization

Vietnamization: Military Occupation - Present
1 | 2 | 3 | 4 | 5 | 6 | 7 Francois Ponchaud, a French Jesuit who had diligently chronicled the destructiveness of the Khmer Rouge in his book "Cambodia: Year Zero," maintained that the Vietnamese were conducting a [ ... ]


Translator

English Afrikaans Albanian Arabic Armenian Azerbaijani Basque Belarusian Bulgarian Catalan Chinese (Simplified) Chinese (Traditional) Croatian Czech Danish Dutch Estonian Filipino Finnish French Galician Georgian German Greek Haitian Creole Hebrew Hindi Hungarian Icelandic Indonesian Irish Italian Japanese Korean Latvian Lithuanian Macedonian Malay Maltese Norwegian Persian Polish Portuguese Romanian Russian Serbian Slovak Slovenian Spanish Swahili Swedish Thai Turkish Ukrainian Urdu Vietnamese Welsh Yiddish