CIVIL RESISTANCE
My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters) TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ [ ... ] |
CIVIC EDUCATION
ព្រះយេស៊ូ ប្រោសអ្នកបំរើ របស់នាយទាហានរ៉ូម៉ាំង អោយជា
កាលព្រះយេស៊ូ មានព្រះបន្ទូល អោយប្រជាជន ស្ដាប់ចប់សព្វគ្រប់ហើយ, ព្រះអង្គ ក៏យាងចូលទៅ ក្រុងកាពើណិម។ នៅក្រុងនោះ, មានអ្នកបំរើ សំណព្វចិត្ត របស់នាយទាហានរ៉ូម៉ាំងម្នាក់ មានជំងឺជាទម្ងន់ជិតស្លាប់។ ពេលនាយទាហាននោះ ឮគេនិយាយ អំពីព្រះយេស៊ូ, គាត់ ក៏ចាត់ចាស់ទុំ នៃជនជាតិយូដាខ្លះ អោយទៅយាងព្រះអង្គ មកប្រោសអ្នកបំរើ របស់គាត់។ ចាស់ ទុំទាំងនោះ ទៅគាល់ព្រះយេស៊ូ, ទទូចអង្វរព្រះអង្គថា៖ «នាយទាហាននោះ ជាមនុស្សម្នាក់ ដែលគួរតែលោកប្រោសប្រណីដល់គាត់, ព្រោះគាត់ ស្រឡាញ់ជាតិសាសន៍ របស់យើង, ថែមទាំងបានសង់សាលាប្រជុំ អោយយើងផង។» ព្រះយេស៊ូ យាងទៅ ជាមួយចាស់ទុំទាំងនោះ។
លុះយាងជិតដល់ហើយ, នាយទាហាន ចាត់មិត្តភក្ដិរបស់គាត់ អោយមកទូលថា៖ «លោកម្ចាស់, មិនបាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ, ដ្បិតខ្ញុំប្របាទ មានឋានៈទន់ទាបណាស់, មិនសម នឹងទទួលលោក ក្នុងផ្ទះខ្ញុំប្របាទឡើយ។ ហេតុនេះហើយ បានជាខ្ញុំប្របាទ មិនហ៊ានមកជួបលោកផ្ទាល់។ សូមលោក មេត្តា មានប្រសាសន៍តែមួយម៉ាត់, នោះ អ្នកបំរើ របស់ខ្ញុំប្របាទ នឹងជាសះស្បើយមិនខាន។ ខ្ញុំប្របាទ ជាអ្នកនៅ ក្រោមបញ្ជាគេ, ហើយ ក៏មានកូនទាហានជាច្រើន នៅក្រោមបញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទ បញ្ជាអ្នកណាម្នាក់ អោយទៅ, គេប្រាកដជាទៅ, បើប្រាប់ម្នាក់ទៀតអោយមក, គេនឹងមក។ ពេលខ្ញុំប្របាទ ប្រាប់អ្នកបំរើអោយធ្វើការអ្វីមួយ គេនឹងធ្វើតាម។»
កាលព្រះយេស៊ូ ទ្រង់ព្រះសណ្ដាប់ពាក្យទាំងនេះហើយ, ព្រះអង្គ ស្ងើចសរសើរ នាយទាហាននោះណាស់។ ព្រះអង្គ ងាកទៅរកបណ្ដាជន ដែលដើរតាមព្រះអង្គ, ហើយ មានព្រះបន្ទូលថា៖ «ខ្ញុំមិនដែលឃើញនរណា មានជំនឿបែបនេះឡើយ, ទោះបី នៅស្រុកអ៊ីស្រាអែល ក៏គ្មានផង។» មិត្តភក្ដិដែលនាយទាហានចាត់អោយមក ក៏វិលត្រឡប់ទៅវិញ, ឃើញអ្នកបំរើ បានជាសះស្បើយ។ ព្រះយេស៊ូ ប្រោសកូនប្រុស របស់ស្ត្រីមេម៉ាយម្នាក់ អោយរស់ឡើងវិញ ក្រោយមកទៀត ព្រះយេស៊ូ យាងឆ្ពោះទៅភូមិមួយ ឈ្មោះណាអ៊ីន។ សិស្សរបស់ព្រះអង្គ និងបណ្ដាជនជាច្រើន ក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។ ពេលព្រះអង្គ យាងមក ជិតដល់ទ្វារកំពែងក្រុង, មានគេ ដង្ហែសព យកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះ ជាកូនប្រុសតែមួយ របស់ស្ត្រីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើន បានមកជួយ ដង្ហែសពជាមួយគាត់។ កាលព្រះអម្ចាស់ ឃើញ ស្ត្រីមេម៉ាយនោះ, ព្រះអង្គ មានព្រះហឫទ័យ អាណិតអាសូរ គាត់ យ៉ាងខ្លាំង។ ព្រះអង្គ មានព្រះបន្ទូលទៅគាត់ថា៖ «សូមកុំយំអី។» ព្រះអង្គ យាងចូលទៅជិត, ទ្រង់ពាល់មឈូស, ពួកអ្នកសែង ក៏នាំគ្នាឈប់។ ព្រះអង្គ មានព្រះបន្ទូល\ថា៖ «អ្នកកំលោះអើយ, ចូរក្រោកឡើង!» រំពេចនោះ, បុគ្គលដែលស្លាប់ ក៏ក្រោកអង្គុយ, ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូ ប្រគល់អ្នកកំលោះ ទៅម្ដាយវិញ។ គេស្ញែងខ្លាចទាំងអស់គ្នា, ហើយលើកតម្កើង សិរីរុងរឿង របស់ព្រះជាម្ចាស់ ដោយពោលថា៖ «មានព្យាការី ដ៏ប្រសើរឧត្ដមមួយរូប បានមកនៅក្នុងចំណោមយើងហើយ, ព្រះជាម្ចាស់ យាងមក រំដោះប្រជារាស្ត្រ របស់ព្រះអង្គ។» ពាក្យដែលគេនិយាយ អំពីព្រះយេស៊ូ បានលេចឮ ពាសពេញ ក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។ លោកយ៉ូហាន បាទីស្ដ ចាត់សិស្ស ទៅជួប ព្រះយេស៊ូ សិស្សរបស់លោកយ៉ូហាន បានរៀបរាប់ជូនលោក នូវហេតុការណ៍ទាំងអស់នោះ។ លោកយ៉ូហាន ក៏ហៅសិស្សពីរនាក់មក , រួចចាត់អោយទៅទូលសួរ ព្រះយេស៊ូជាអម្ចាស់ ថា៖ «តើលោក ជាព្រះគ្រិស្ដ ដែលត្រូវយាងមក, ឬមួយ យើងខ្ញុំ ត្រូវរង់ចាំម្នាក់ផ្សេងទៀត?» អ្នកទាំងពីរទៅដល់, ទូលសួរព្រះយេស៊ូថា៖ «លោកយ៉ូហាន បាទីស្ដ ចាត់អោយយើងខ្ញុំមកសួរលោកថា, "តើលោក ជាព្រះគ្រិស្ដ ដែលត្រូវយាងមក, ឬមួយ ក៏យើងខ្ញុំ ត្រូវរង់ចាំ ម្នាក់ផ្សេងទៀត?"»
នៅគ្រានោះ ព្រះយេស៊ូ កំពុងប្រោសអ្នកជំងឺ, មនុស្សពិការ, និងមនុស្ស ដែលមានវិញ្ញាណអាក្រក់ នៅក្នុងខ្លួន អោយបានជា។ ព្រះអង្គ ក៏បានប្រោសមនុស្សខ្វាក់ ជាច្រើន អោយមើលឃើញដែរ។ ព្រះអង្គ មានព្រះបន្ទូល ទៅសិស្សទាំងពីរនាក់នោះថា៖ «ចូរអ្នក ទៅជំរាបលោកយ៉ូហាននូវហេតុការណ៍ ដែលអ្នករាល់គ្នា បានឃើញ និងបានឮ, គឺមនុស្សខ្វាក់ មើលឃើញ, មនុស្សខ្វិន ដើរបាន, មនុស្សឃ្លង់ ជាស្អាតបរិសុទ្ធ, មនុស្សថ្លង់ ស្ដាប់ឮ, មនុស្សស្លាប់ បានរស់ឡើងវិញ, ហើយ គេនាំដំណឹងល្អ ទៅប្រាប់ជនក្រីក្រ។ អ្នកណាមិនរវាតចិត្តចេញពីជំនឿ ព្រោះតែខ្ញុំ, អ្នកនោះ ពិតជាមានសុភមង្គលហើយ។»
ពេលសិស្សរបស់លោកយ៉ូហាន ត្រឡប់ទៅវិញ, ព្រះយេស៊ូ មានព្រះបន្ទូល ទៅមហាជន អំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នា ទៅវាលរហោស្ថាន រកមើលអ្វី? មើលដើមត្រែង ដែលត្រូវខ្យល់បក់នោះឬ? តើអ្នករាល់គ្នា ទៅរកមើលអ្វី? មើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា, អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង, ហើយមានជីវភាពខ្ពង់ខ្ពស់, គេ រស់នៅ ក្នុងវាំងឯណោះ។ បើដូច្នេះ តើអ្នករាល់គ្នា ទៅរកមើលអ្វី? រកមើលព្យាការីម្នាក់ឬ? ត្រូវហើយ, ខ្ញុំ សុំប្រាប់អោយអ្នករាល់គ្នា ដឹងថា, លោកនោះ ប្រសើរជាងព្យាការីទៅទៀត, ដ្បិតក្នុងគម្ពីរ មានចែងអំពី លោកយ៉ូហាន ថា៖
“ចាត់ទូតយើង អោយទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវ របស់ព្រះអង្គ។”
ខ្ញុំសុំប្រាប់អោយ អ្នករាល់គ្នាដឹងថា, បណ្ដាមនុស្ស ដែលកើតមកក្នុងលោកនេះ, ពុំមាននរណាម្នាក់ ប្រសើរជាង លោកយ៉ូហានឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេ នៅក្នុងព្រះរាជ្យ របស់ព្រះជាម្ចាស់, អ្នកនោះ ប្រសើរលើសលោកយ៉ូហានទៅទៀត។ » (ប្រជាជនទាំងមូល និងអ្នកទារពន្ធ ដែលបានស្ដាប់ ព្រះយេស៊ូ ទទួលស្គាល់ថា, ព្រះជាម្ចាស់ពិតជាមានព្រះហឫទ័យសុចរិតមែន, ពីព្រោះគេបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។ រីឯ ពួកខាង គណៈផារីស៊ី និងពួកបណ្ឌិតខាងវិន័យ មិនទទួលស្គាល់ គំរោងការ ដែលព្រះជាម្ចាស់ បានរៀបចំសំរាប់គេនោះទេ, គឺគេបដិសេធ មិនព្រមទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។)
ព្រះយេស៊ូ មានព្រះបន្ទូល៖ «តើខ្ញុំ ប្រដូចមនុស្សជំនាន់នេះ ទៅនឹងមនុស្សប្រភេទណា? តើគេ ដូចនរណា? គឺគេប្រៀបបីដូចជា កូនក្មេងដែលអង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា៖
“យើងបានផ្លុំខ្លុយ,
តែពួកឯងមិនព្រមរាំ។
យើងបានស្មូត្របទទំនួញ,
តែពួកឯង ក៏ពុំព្រមយំដែរ។”
យ៉ាងណាមិញ លោកយ៉ូហានបាទីស្ដ បានមក, លោកតមអាហារ, លោកតមសុរា, តែអ្នករាល់គ្នា ថា លោកមានអារក្សចូល។ រីឯ បុត្រមនុស្ស ក៏បានមកដែរ។ លោកបរិភោគអាហារ និងពិសាសុរា, តែអ្នករាល់គ្នាថា “មើលចុះ, អ្នកនេះ, គិតតែពីស៊ីផឹក, ហើយ សេពគប់ជាមួយពួកទារពន្ធ និងមនុស្សបាប។” ប៉ុន្តែ អស់អ្នក ដែលមានប្រាជ្ញាទទួលស្គាល់ថា, ព្រះប្រាជ្ញាញាណ របស់ព្រះជាម្ចាស់ ពិតជាល្អត្រឹមត្រូវមែន។»
ព្រះយេស៊ូ លើកលែងទោស អោយស្ត្រីមានបាបម្នាក់
មានបុរសម្នាក់ ខាងគណៈផារីស៊ី បានយាងព្រះយេស៊ូ ទៅសោយព្រះស្ងោយ។ ព្រះអង្គ ក៏យាងទៅផ្ទះបុរសនោះ, ហើយ គង់រួមតុជាមួយគាត់។ នៅក្រុងនោះ មានស្ត្រីម្នាក់ មានកេរ្តិ៍ឈ្មោះ មិនល្អ។ ពេលឮថាព្រះយេស៊ូ គង់នៅក្នុងផ្ទះ អ្នកខាងគណៈផារីស៊ី, នោះ នាងយក ដបថ្មកែវ ដាក់ប្រេងក្រអូប ចូលមក។ នាងនៅពីក្រោយ ព្រះយេស៊ូ, ក្រាបទៀបព្រះបាទាព្រះអង្គ។ នាងយំសំរក់ទឹកភ្នែក ជោកព្រះបាទាព្រះយេស៊ូ, ហើយ យកសក់ មកជូត។ បន្ទាប់មក នាងថើប, រួចយកប្រេងក្រអូប មកចាក់ពីលើផង។ ពេលបុរសម្ចាស់ផ្ទះ ឃើញដូច្នោះ, គាត់រិះគិតក្នុងចិត្តថា៖ «បើលោកនេះ ពិតជាព្យាការីមែន, ច្បាស់ជាលោកជ្រាបថា ស្ត្រីដែលពាល់លោកនេះ ជាស្ត្រីប្រភេទណាពុំខាន, គឺ នាងជាមនុស្សបាប។» ព្រះយេស៊ូមាន ព្រះបន្ទូលទៅបុរសខាងគណៈផារីស៊ីនោះ ថា៖ «លោកស៊ីម៉ូន, ខ្ញុំចង់និយាយរឿងមួយជាមួយលោក។»
លោកស៊ីម៉ូន ទូលតបទៅព្រះអង្គថា៖ «សូមលោកគ្រូ មានប្រសាសន៍មកចុះ។» ព្រះយេស៊ូ មានព្រះបន្ទូលថា៖ «មានមនុស្សពីរនាក់ ជំពាក់ប្រាក់គេ, ម្នាក់ជំពាក់ប្រាំរយ, ម្នាក់ទៀតហាសិប។ ដោយអ្នកទាំងពីរ គ្មានប្រាក់សង ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះទៅ។ ក្នុងចំណោមអ្នកទាំងពីរ តើអ្នកណាស្រឡាញ់ម្ចាស់បំណុលជាង?» លោកស៊ីម៉ូន ទូលឆ្លើយ ថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង។» ព្រះយេស៊ូ មានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «លោក មានយោបល់ ត្រឹមត្រូវមែន។»
បន្ទាប់មក, ព្រះអង្គ បែរទៅរកស្ត្រីនោះ, រួចមានព្រះបន្ទូល ទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ត្រីនេះចុះ, ខ្ញុំ បានចូលមកក្នុងផ្ទះលោក, តែលោក ពុំបានយកទឹក មកលាងជើងខ្ញុំទេ។ រីឯនាង, នាង បានសំរក់ទឹកភ្នែក ជោកជើងខ្ញុំ, ព្រមទាំងយកសក់នាង មកជូតទៀតផង។ លោក មិនបានថើបខ្ញុំទេ។ រីឯ នាងវិញ, តាំងពីខ្ញុំចូលមក, នាង ចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។ លោក មិនបានយកប្រេង មកលាបក្បាលខ្ញុំទេ។ រីឯ នាងវិញ, នាង បានចាក់ប្រេងក្រអូប លាបជើងខ្ញុំ។ ហេតុនេះហើយ, ខ្ញុំ សុំប្រាប់អោយលោកដឹងថា, នាង សំដែងសេចក្ដីស្រឡាញ់ ជាខ្លាំងយ៉ាងនេះ, ព្រោះព្រះជាម្ចាស់ បានប្រោសអោយនាង រួចពីបាបជាច្រើន។ រីឯ អ្នកដែលព្រះជាម្ចាស់ លើកលែងទោសអោយតិច ក៏សំដែងសេចក្ដីស្រឡាញ់ តិចដែរ។» ព្រះយេស៊ូ មានព្រះបន្ទូល ទៅស្ត្រីនោះថា៖ «ខ្ញុំ អត់ទោស អោយនាង បានរួចពីបាបហើយ។»
អស់អ្នក ដែលអង្គុយ រួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួន ថា៖ «តើលោកនេះ មានឋានៈអ្វី បានជាហ៊ានអត់ទោស អោយមនុស្សរួចពីបាបដូច្នេះ?»
Luke
16 17 18 19 20 21 22 23 24
|
Theary's BLOG
Published Articles of Vietnamization Vietnamization: Military Occupation - Present |