CIVIL RESISTANCE
My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters) TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ [ ... ] |
CIVIC EDUCATION
ការស្រឡាញ់លោកីយ៍ ការទាស់ទែងឈ្លោះប្រកែកគ្នា ក្នុងចំណោមបងប្អូន កើតមកពីអ្វី? តើមិនមែន មកពីចិត្តស្រើបស្រាល ដែលប្រទាញប្រទង់គ្នា នៅក្នុងសរីរាង្ គរបស់បងប្អូនទេឬ? បងប្អូន មានចិត្ត លោភលន់ តែមិនបានដូចការប៉ងប្រាថ្នាទេ។ បងប្អូន ក៏សម្លាប់ និងឈ្នានីសគេ, ហើយនៅតែគ្មានបានផលអ្វី។ បងប្អូន ឈ្លោះប្រកែក និងទាស់ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ, ព្រោះបងប្អូន មិនទូលសូមពីព្រះជាម្ចាស់។ បងប្អូន ទូលសូមដែរ, តែឥតបានទទួល ព្រោះបងប្អូន ទូលសូមដោយបំណងអាក្រក់, គឺបងប្អូន ចង់បានសំរាប់តែបំពេញចិត្តស្រើបស្រាល របស់ខ្លួន ប៉ុណ្ណោះ។ មនុស្សក្បត់ចិត្តអើយ! បងប្អូន មិនជ្រាបទេឬថា. ការស្រឡាញ់លោកីយ៍ ធ្វើអោយខ្លួន ទៅជាសត្រូវ នឹងព្រះជាម្ចាស់? អ្ នកណា ចង់ធ្វើ ជាមិត្តសម្លាញ់នឹងលោកីយ៍, អ្នកនោះ តាំងខ្លួន ជាសត្រូវនឹងព្រះជាម្ចាស់! តើបងប្អូនស្មានថា សេចក្ដី ដែលមានចែងទុកក្នុងគម្ពីរ ឥតបានការអ្វីទេឬ, គឺថា ព្រះជាម្ចាស់ មានព្រះហឫទ័យស្រឡាញ់វិញ្ញាណ ដែលព្រះអង្គប្រទានអោយមក គង់ក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។ ប៉ុន្តែ ព្រះអង្គ មានព្រះហឫទ័យ ប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត, ដ្បិតមានចែងទុកក្នុងគម្ពីរថា៖ «ព្រះជាម្ចាស់ ប្រឆាំង នឹងមនុស្សមានអំនួត, តែទ្រង់ ប្រណីសន្ដោស អស់អ្នក ដែលដាក់ខ្លួន។» ដូច្នេះ សូមបងប្អូន គោរពចុះចូលព្រះជាម្ចាស់, ហើយប្រឆាំងនឹងមារនោះ។ វាមុខជារត់ចេញឆ្ងាយ ពីបងប្អូន មិនខាន។ សូមចូលទៅជិត ព្រះជាម្ចាស់, នោះព្រះអង្គ នឹងយាងមកជិត បងប្អូនវិញដែរ។ មនុស្សបាបអើយ, ចូរជំរះខ្លួន អោយបានបរិសុទ្ធទៅ! មនុស្សមានចិត្តពីរអើយ, ចូរជំរះចិត្តគំនិត អោយបានស្អាតឡើង! ចូរ ទទួលស្គាល់ថា ខ្លួនធ្លាក់ដល់កំរិតណាហើយ។ ចូរកាន់ទុក្ខ និងសោកសង្រេង, ព្រមទាំងធ្វើអោយសំណើចក្អាកក្អាយ របស់អ្នករាល់គ្នា ប្រែទៅជាទុក្ខសោក, ហើយអោយអំណរសប្បាយ របស់អ្នករាល់គ្នា ប្រែទៅជាទុក្ខព្រួយវិញ។ ចូរបន្ទាបខ្លួន នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់, នោះ ព្រះអង្គ នឹងលើកតម្កើង អ្នករាល់គ្នា ជាមិនខាន។ កុំថ្កោលទោសបងប្អូន បងប្អូនអើយ, មិនត្រូវ និយាយដើមគ្នា ទៅវិញទៅមកឡើយ។ អ្នកណានិយាយដើម ឬថ្កោលទោសបងប្អូនណាម្នាក់, អ្នកនោះ ក៏ដូចជានិយាយដើមក្រឹត្យវិន័យ និងថ្កោលទោសក្រឹត្យវិន័យដែរ។ ប្រសិនបើ អ្នកថ្កោលទោសក្រឹត្យវិន័យ, បានសេចក្ដីថា អ្នកមិនមែនកាន់ក្រឹត្យវិន័យទេ, គឺអ្នកថ្កោលទោសក្រឹត្យវិន័យទៅវិញ។ មានតែព្រះជាម្ចាស់ មួយព្រះអង្គគត់ ដែលបង្កើតក្រឹត្យវិន័យ, ហើយទ្រង់ជាចៅក្រមវិនិច្ឆ័យទោស។ មានតែព្រះអង្គប៉ុណ្ណោះ ដែលអាចសង្គ្រោះ និងធ្វើអោយវិនាស។ រីឯអ្នកវិញ, តើអ្នកមានឋានៈអ្វី បានជាហ៊ានថ្កោលទោស បងប្អូនឯទៀតៗដូច្នេះ? កុំមានគំនិតខ្ពស់ ឥឡូវនេះ ចំពោះបងប្អូន ដែលពោលថា, «ថ្ងៃនេះ ឬស្អែក យើងនឹងធ្វើដំណើរ ទៅក្រុងមួយ, ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ី និងបានចំណេញ។» ខ្ញុំសូមជំរាបថា, បងប្អូនពុំដឹងថា ថ្ងៃស្អែក ជីវិតបងប្អូន នឹងទៅជាយ៉ាងណាឡើយ។ បងប្អូន ប្រៀបបីដូចជាចំហាយទឹក ដែលមានតែមួយភ្លែត, រួចក៏រសាត់បាត់ទៅ។ បងប្អូនគួរតែពោលថា «បើព្រះអម្ចាស់ សព្វព្រះហឫទ័យ, យើងនឹងមានជីវិតរស់, ហើយយើងធ្វើការនេះ ឬធ្វើការនោះ។» តែឥឡូវនេះ បងប្អូន បែរជា ក្អេងក្អាង អួតបំប៉ោងទៅវិញ។ ការអួតក្អេងក្អាង បែបនេះ អាក្រក់ណាស់។ ប្រសិនបើ អ្នកណា ចេះធ្វើអំពើល្អ តែមិនព្រមធ្វើ, អ្នកនោះ ប្រព្រឹត្ត អំពើបាបហើយ។ James
|
Theary's BLOG
Published Articles of Vietnamization Vietnamization: Military Occupation - Present |